សិង្ហបុរីគឺជាទីក្រុងដែលថ្លៃបំផុតរបស់ពិភពលោក ប៉ុន្ដែមើលទៅដូចជាមិនមានបញ្ហាអ្វីសោះសម្រាប់កូនសេដ្ឋីអាយុខ្ទង់ ២០ ឆ្នាំទាំងនេះអួតលុយរបស់ខ្លួនទាំងគ្មានស្លៀកខោ។
ដោយបង្អួតទ្រព្យសម្បត្តិមហាសាលរបស់ពួកគេនៅលើបណ្ដាញសង្គម Instagram កូនអ្នកមានសិង្ហបុរីបង្អួតសាច់ប្រាក់តាមសកម្មភាពផ្សេងៗជាច្រើនរបស់ពួកគេ។
ដូចស្ត្រីម្នាក់នេះត្រូវបានគេឃើញស្រាតននលគោកលើគ្រែជាមួយនឹងភ្នំលុយ ខណៈដែលស្ត្រីផ្សេងទៀតអង្គុយស្រាតនៅពីក្រោយរថយន្តទំនើបៗរបស់ខ្លួន។
ខ្លះទៀតអត់មានខ្មាស់គេមួយរៀល អង្គុយក្នុងអាងងូតទឹក ខណៈពាក់មួកក្រដាស Chanel និងអាវយឺតមួយសរសេរថា "ឈប់ក្រ"។
សម្រាប់អ្នកផ្សេងទៀត ស្រាតដូចគ្នាដោយបង្អួតរបស់ទំនើបៗដូចជាកំពូលរថយន្ត បន្ទប់សណ្ឋាគារ នាវាកម្សាន្ត ស្រាសំប៉ាញ និងនាឡិកាប្រណិតជាដើម៕











0 Comments