អាមេរិក៖ វាមិនមែនជារឿងលេងសើចទេ ដែលបុរសម្នាក់ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធធនាគាររយៈពេល ១,៥០៣ឆ្នាំ ពីបទចាប់រំលោភកូនស្រីវ័យជំទង់របស់ខ្លួន ម្តងហើយម្តងទៀត អស់រយៈពេលរហូតដល់ទៅជាង ៤ឆ្នាំ។ នេះបើយោងតាមប្រភពព័ត៌មាន Metro អង់គ្លេស បានចេញផ្សាយថ្ងៃច័ន្ទ ទី២៣ តុលា ឆ្នាំ២០១៦។
ប្រភពដដែលបានឲ្យដឹងថា ជនជាប់ចោទល្មោភតណ្ហា សេពកាមលើកូនស្រីខ្លួនឯងនេះ មានឈ្មោះថា Rene Lopez មានវ័យ៤១ឆ្នាំ ត្រូវបានតុលាការនៅ Fresno Superior Court រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ចេញសាលដីការសម្រេចកាត់ទោសឲ្យជាប់ពន្ធធនាគារ ក្នុងរយៈពេលមួយដ៏យូរជាងគេបង្អស់ រហូតដល់ទៅ ១,៥០៣ឆ្នាំឯណោះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។
ប្រភពបន្តថាកាលពីអំឡុងខែកញ្ញា កន្លងទៅ ក្រុមប្រឹក្សាតុលាការរកឃើញថា ជនជាប់ចោទឈ្មោះ Lopez នេះ មានទោសរំលោភកូនស្រីខ្លួនឯង រហូតដល់ទៅ ១៨៦ករណី រួមទាំងបានធ្វើសកម្មភាពរំលោភ ទៅលើអនីតិជន (វ័យក្រោម១៨ឆ្នាំ) អស់រាប់សិបនាក់ថែមទៀតផង។
ព្រះរាជអាជ្ញានិយាយថា ជនរងគ្រោះត្រូវបានជនល្មើសជាឪពុករូបនេះ ចាប់រំលោភ ២ទៅ៣ដងក្នុងមួយសប្តាហ៍ ពោលគឺចាប់តាំងពីអំឡុង ខែឧសភា ឆ្នាំ២០០៩ រហូតមកដល់ខែឧសភា ឆ្នាំ២០១៣ ទើបនារីរងគ្រោះ មានចិត្តក្លាហាន រត់ចោលឪពុកតិរច្ឆានរូបនេះ។
ចៅក្រមលោក Edward Sarkisian Jr បានចេញសាលក្រមសម្រចកាត់ទោសនេះ និយាយថា Lopez គឺជាមនុស្សដ៏គ្រោះថ្នាក់បំផុតនៅក្នុងសង្គម «Serious Danger to Society» ហើយថែមជាបុគ្គលដែលមិនចេះ ទទួលស្គាល់កំហុសខ្លួនឯង មិនអាណិតអាសូរលើកូនស្រី ហើយរូបគេថែមទាំងស្តីបន្ទោស លើកូនស្រីរបស់ខ្លួនថែមទៀតផង៕
គូររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ឪពុក រំលោភកូនស្រីបង្កើត ដើម្បីឆែកមើលថា នៅក្រមុំឬអត់។
បុរសមាននាម ជាឪពុកមួយរូប ត្រូវបាន ប៉ូលីសចាប់ខ្លួន ក្រោយពីមាន ការរាយការណ៍ ពីអជ្ញាធរព្រះវិហារ ទាក់ទង ទៅនឹងអំពើរំលោភក្មេងស្រី ជាមួយនឹង លេសដ៏មិនសម ហេតុផលមួយ នេះបើតាមសម្ដី ប៉ូលីស។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលីសនៅក្នុងរដ្ឋ Lagos បានចាប់ខ្លួន លោក Adeboye Waheed អាយុ ៤៨ឆ្នាំ បន្ទាប់ពី ជាប់ពាក់ព័ន្ធ ទៅនឹងអំពើ រំលោភផ្លូវភេទ កូនស្រីបង្កើត អាយុ ១៤ឆ្នាំ របស់ខ្លួន ចំនួន ២ដង។ នៅក្នងនោះ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ដែលរស់នៅ ជាមួយនឹង ឪពុក និងម្ដាយចុង រួមជាមួយនឹង បងប្អូនបង្កើត ៤នាក់រូបនេះ បានរត់ចេញ ពីផ្ទះ ដោយសារតែ មិនអាចទ្រាំទ្រ ទៅនឹង ការបៀតបៀន ផ្លូវភេទ ពីឪពុកតិរិច្ឆាន។ នាងបាននិយាយប្រាប់ អ្នកសើុបអង្កេតថា នាងត្រូវបាន ឪពុករូបនេះ ចាប់ផ្ដើម ប៉ះពាល់ ប្រដាប់ភេទនាង តាំងពី នាងមានអាយុ ១២ឆ្នាំមកម្ល៉េះ ដែលមានយប់មួយ ឪពុកចិត្ដពាសមេឃនេះ បានចូលមកបន្ទប់នាង និងសួរនាង ថា តើនាងធ្លាប់រួមភេទដែរឬទេ? ខណៈនោះ នាងក៏ឆ្លើយថា មិនធ្លាប់ ដែលបន្ទាប់មក ឪពុករូបនេះ ក៏ធ្វើសកម្មភាព រំលោភនាង និងប្រាប់នាងថា គាត់ចង់ឆែកមើលថា នាងនៅ ព្រហ្មចារីយ៍ឬអត់។
ក្រោយពី កន្លងផុតបាន ជាច្រើនអាទិត្យ ជនដែលល្មោភកាមនេះ បានរំលោភកូនស្រីខ្លួន ជាលើកទី២។ ដោយសារតែ មិនអាច ទទួលរងនូវភាពឈឺចាប់ បែបនេះ ក្មេងស្រីអាយុ ១៤ឆ្នាំរូបនេះ បានសម្រេចចិត្ដ រៀបចំខោអាវ រត់ចេញពីផ្ទះ សម្ដៅមកកាន់ ព្រះវិហារ ហើយបានប្រាប់ អជ្ញាធរនៅ ព្រះវិហារនោះ ពីរឿងរ៉ាវទាំងនេះ៕
0 Comments