មន្ត្រីយោធាម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹងឈ្លោះគ្នា ហើយវ៉ៃប្រពន្ធ រួចផ្ទុះអាវុធ១គ្រាប់
ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីផឹកស្រាស្រវឹងឈ្លោះគ្នា ហើយវ៉ៃប្រពន្ធ ព្រមទាំងវ៉ៃក្មួយប្រុសបែកមាត់ ព្រមទាំងផ្ទុះអាវុធនៅចំណុចផ្ទះរបស់ខ្លួនក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសយោធាដែលផឹកស៊ីស្រវឹងរករឿងប្រពន្ធមានឈ្មោះ ណោក កឿន អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីយោធាភូមិភាគ៣ មានប្រពន្ធឈ្មោះ សយ ពៅ អាយុ៤២ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ក្មួយប្រុសដែលរងរបួសបែកមាត់មានឈ្មោះ លី ភារៈ អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅកន្លែងកើតហេតុ ចំណែកក្មួយប្រុសម្នាក់ទៀតមិនស្គាល់ឈ្មោះ ។
ស្ទើររាល់ថ្ងៃបុរសជាមន្ត្រីយោធាខាងលើតែងតែផឹកស្រាស្រវឹង ហើយរករឿងប្រពន្ធ និងវាយធ្វើបាបស្ទើររាល់ថ្ងៃដែរ ។ នៅថ្ងៃកើតហេតុ បុរសជាប្តីមកពីផឹកស្រាស្រវឹងឃើញកូនតូចម្នាក់កំពុងតែលេងកង្ហា ក៏បានឈ្លោះប្រកែកជាមួយប្រពន្ធ និងបានវាយប្រពន្ធមួយដៃ ពេលនោះក្មួយប្រុសថ្លៃម្នាក់ដែលស្នាក់នៅក្បែរនោះបានដើរចូលទៅ បម្រុងជួយឃាត់កុំឲ្យឈ្លោះប្រកែកគ្នា តែមិនទាន់បានឃាត់ផងក៏ត្រូវឪពុកមាដែលជាមន្ត្រីយោធានោះគ្រាន់តែ ឃើញក្មួយថ្លៃដើរមកស្ទុះទៅប្រតាយប្រតប់បណ្តាលឲ្យក្មួយប្រុសបែក មាត់ ហើយក្មួយប្រុសម្នាក់បានដើរទៅជួយដែរ ក៏ត្រូវជនបង្ករត់ចូលទៅក្នុងបន្ទប់ដេកទាញកាំភ្លើងខ្លី១ដើមចេញ មកក៏ត្រូវកូនស្រីច្បងម្នាក់ចាប់ប្រទាញប្រទង់ជាមួយឪពុកដើម្បីដោះ បង់ចេញវិញទាំងកាំភ្លើងត្រូវឪពុកអាម៉េរួចជាស្រេចទៅហើយ បណ្តាលឲ្យប៉ះកៃកាំភ្លើងផ្ទុះឡើងលើនៅក្នុងបន្ទប់ដេក១គ្រាប់ តែ មិនមានរងរបួសទេ ធ្វើឲ្យមានការផ្អើលឆោឡោដល់នគរបាលប៉ុស្តិ៍ចោមចៅ និងអាវុធហត្ថចុះទៅដល់ផ្ទះកើតហេតុ ដើម្បីសួរនាំ និងបានឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ៕

0 Comments