Ticker

6/recent/ticker-posts

Header Ads Widget

គ្រាន់តែមកហូបបាយវត្តធ្វើឲ្យបែកចានសោះ ព្រួតគ្នាវាយដល់សន្លប់ ហើយចាប់ចងស្លាបសេកដូចចោរ

ខេត្តសៀមរាប៖ យុវជនមានសតិមិនគ្រប់ម្នាក់ ត្រូវបានក្រុមបុគ្គលិកនៃមន្ត្រីអាជ្ញាធរជាតិអប្សរា ប្រចាំការនៅបរិវេណប្រាសាទអង្គរវត្ត ព្រួតវាយរហូតដល់សន្លប់បាត់ស្មារតី ហើយចាប់ចងស្លាបសេកថែមទៀត ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេន ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេុត គេឃើញយុវជនរងគ្រោះ ដែលមានសតិមិនគ្រប់បានដើរចូលវត្ត ដើម្បីរកបាយវត្តហូប ខណៈពេលនោះគេឃើញ យុវជននោះបានធ្វើឲ្យបែកចានវត្តអស់១ បន្ទាប់មករូបគេក៏បានរត់បាត់ ស្រាប់តែមានមន្ត្រីអាជ្ញាធរជាតិអប្សរាមួយក្រុម បានរត់ស្ទាក់ចាប់យុវជននោះ ហើយយកទៅកន្លែងស្ងាត់ រួចក៏ព្រួតគ្នាវាយម្នាក់មួយដៃមួយជើងរហូតដល់សន្លប់បាត់ស្មារតី បន្ទាប់មកចាប់ចងដៃស្លាបសេកទៅក្រោយទុកចោលនៅក្នុងព្រៃ។ ក្រោយមកទើប មានមន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរជាតិអប្សរា បានលើកដាក់ម៉ូតូ ដឹកយកទៅតាមផ្លូវព្រលានយន្តហោះ ដោយយកស្បង់ចីពររុំមុខផង ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះដែរ លោកឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មាននេះច្បាស់ទេ ហើយពេលនេះលោកកំពុងឲ្យគេធ្វើការស៊ើបអង្កេតរឿងនេះ ហើយប្រសិនបើមានករណីនេះមែន គេមានក្រុមព្រឹក្សាវិន័យ មានចំណាត់ការ តាមបែបបទរដ្ឋបាលហើយបើមានអញ្ចឹងមែនោះ ឬនិងត្រូវទទួលទោសតាមច្បាប់ ៕

Post a Comment

0 Comments