មន្ត្រីម្នាក់បាននិយាយពីថ្ងៃអង្គារនេះថា ទាហាន កងទ័ពអាហ្វហ្កានីស្ថានប្រហែល១២នាក់ ត្រូវបានបាញ់សម្លាប់ដោយសមមិត្តជាសហការីរបស់ ពួកគេនៅក្នុងខេត្តគុនឌូស ប្រទេសអាហ្វហ្កានីស្ថានភាគខាងជើង កាលពីយប់ថ្ងៃចន្ទ ។
លោក ហ្គូឡាម ហាសរ៉ាត ការីមី ភ្នាក់ងារកាសែតកងទ័ពម្នាក់នៅក្នុងតំបន់នោះបានប្រាប់ទីភ្នាក់ ងារព័ត៌មានចិនស៊ីនហួថា ទាហានកងទ័ពជាតិអាហ្វហ្កានីស្ថាន១២នាក់ បានស្លាប់បន្ទាប់ពី សមមិត្ត២នាក់របស់ពួកគេបានបង្វែរគ្រឿងអាវុធរបស់ខ្លួននៅឯចំណុចឆែកឆេរសន្តិសុខមួយក្នុង សង្កាត់ Zakhil នៅជាយភាគខាងលិចនៃធានីខេត្តគុនឌូស នៅប្រហែលពាក់កណ្តាលយប់ ។
លោកបាននិយាយថា ជនរងគ្រោះកំពុងដេកលក់នៅពេលដែលការបាញ់បានកើតឡើងក្នុង ខេត្តនោះ នៅចម្ងាយ ២៥០គីឡូម៉ែត្រខាងជើងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្កានីស្ថាន ។
លោក ការីមី បាននិយាយបន្ថែមថា ទាហានទាំងពីរនាក់ដែលនៅពីក្រោយការបាញ់ប្រហារនោះ បានគេចខ្លួនពីកន្លែងនោះភ្លាមបន្ទាប់ពីឧប្បត្តិហេតុនេះ ហើយគេបានបើកធ្វើការស៊ើបអង្កេត មួយនៅក្នុងឧប្បត្តិហេតុនេះ ។
ក្រុមសកម្មប្រយុទ្ធតាលីបង់បានប្រកាសទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ ។
ខេត្តគុនឌូស នឹងខេត្តបាក់ឡាន ព្រមទាំងខេត្តតាខារ ដែលនៅជិតខាង គឺជាកន្លែងដែលមាន ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ក្នុងពេល២ខែកន្លងទៅនេះនៅពេល ដែលពួកតាលីបង់បាននឹង កំពុងព្យាយាមធ្វើការប្រកួតប្រជែង នឹងកងកម្លាំងសន្តិសុខនៅក្នុងតំបន់ដែលមានសន្តិភាពជាបន្ត បន្ទាប់មួយនេះ ។
សមាជិកជាច្រើន នៃសមាជិកកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបានស្លាប់នៅក្នុងរបស់ដែលគេ ហៅថា ការវាយប្រហាររបស់អ្នកនៅខាងក្នុងនៅទូទាំងប្រទេសអាហ្វហ្កានីស្ថានចាប់តាំងពីដើម ឆ្នាំនេះមក ៕



0 Comments