Ticker

6/recent/ticker-posts

Header Ads Widget

ព្រះសង្ឃ​មួយ​អង្គ​លោត​ពីលើ​ដងទង់​ធ្វើ​អត្តឃាត​ដោយ​មិនដឹង​មូលហេតុ

តាកែវ​: ព្រះសង្ឃ​មួយ​អង្គ​បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ពីលើ​ដងទង់​ដែល​មាន​កម្ពស់​ប្រហែល​៥០​ម៉ែត្រ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​វត្ត​សម្ដេច​ពាន់ ស្ថិត​ក្នុង​ឃុំ​ក្ដា​ញ់ ស្រុក​ព្រៃកប្បាស កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា​ឆ្នាំ​២០១៦​។ លោក ជុំ​ឈឿ​ន អធិការ​ស្រុក​ព្រៃកប្បាស​បានអោយ​ដឹង​ថា ភិក្ខុ​ដែ​ល្វើ​អត្តឃាត​មាន​ព្រះ​នាម ម៉េ​ង សា​ម៉ី​ឌី មាន​ព្រះ​ជ​ម្មា​យុ​២៤​ព្រះ​វស្សា ដែល​គង់​ចាំ​ព្រះ​វស្សា​ក្នុង​វត្ត ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឡើង​ទៅ​លើ​ដងទង់​នៅ​ក្នុង​វត្ត​ដែល​មាន​កម្ពស់​ប្រហែល​៥០​ម៉ែត្រ រួច​លោត​ចុះ​មក​ក្រោម​បណ្ដាល​អោយ​សុគត ។ ក្នុង​ហេតុការណ៍​នេះ​មិន​មាន​អ្នក​ណា​ដឹង​ថា​ព្រះសង្ឃ​នោះ​មាន​វិបត្តិ​អ្វី​នោះ​ទេ ទើប​បានជា​ធ្វើ​អត្តឃាត​បែប​នេះ ។ អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ព្រះសង្ឃ​ខាងលើ​បាន​កាន់​កាំបិត​ផ្គាក់​មួយ​ដើម រួច​និមន្ត​ឡើង​ទៅ​លើ​ដងទង់​នោះ​។ ពេល​ឡើង​លើ​ទៅ​ដល់ក៍​ស្រែ​កថា លា​ហើយ​អ្នក​ទាំងអស់​គ្នា រួច​លោត​ចុះ​មក​ក្រោម​បណ្ដាល​អោយ​សុគត​តែ​ម្ដង ៕

Post a Comment

0 Comments