ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៦:២៥ (16-10-2016 16:25)
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យុវតីម្នាក់ត្រូវបានឃាតកររំលោភរួចរឹតកសម្លាប់ចោលសពក្នុងព្រៃទាំងអាក្រាតកាយននលគក ត្រូវបានគេប្រទះឃើញសាកសពកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងព្រៃសហគមន៍ពពេល ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប ។
មន្ត្រីអាវុធហត្ថស្រុកសូត្រនិគមបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ស៊ីវ សុធារី ហៅក្រិល អាយុ១៥ឆ្នាំ មានទីលំនៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូត្រនិគម ។ តាមការសន្និដ្ឋានរបស់មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា យុវតីរងគ្រោះត្រូវបានគេរំលោភរួចរឹតកសម្លាប់ ចោលសាកសពក្នុងព្រៃទាំងអាក្រាតកាយននលគក ។
មន្ត្រីអាវុធហត្ថបញ្ជាក់ថា ឪពុកយុវតីរងគ្រោះឈ្មោះ ស៊ីវ ធឿន អាយុ៦២ឆ្នាំ ម្តាយស្លាប់ រស់នៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូត្រនិគម ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវស្វែងរកចាប់ឃាតករដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
0 Comments