Ticker

6/recent/ticker-posts

Header Ads Widget

ក្លឹបកម្សាន្តនៅក្រុងបាងកក បើកដំណើរការឡើងវិញ តែស្ត្រីរកស៊ីផ្លូវភេទថៃ ស្លៀកពាក់ឈុតខ្មៅ

ថៃ៖ សង្កាត់ភ្លើងពណ៌ក្រហម របស់ប្រទេសថៃ បានបើកដំណើរការឡើងវិញហើយ កាលពីរាត្រីថ្ងៃច័ន្ទ ទី២៤ ខែតុលានេះ បន្ទាប់ពីផ្អាកដំណើរការរយៈពេល១០ថ្ងៃ ក្រោយពីព្រះមហាក្សត្រថៃ បានយាងចូលទិវង្គត ប៉ុន្តែក្រុមស្ត្រីបម្រើសេវាកម្មផ្លូវភេទ នៅតែបន្តស្លៀកពាក់ឈុតពណ៌ខ្មៅ ដើម្បីកាន់ទុក្ខនៅឡើយ។ នេះបើយោងតាមសារព័ត៌មានដេលីម៉ែល បានផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ២០១៦នេះ។
គួររំឮកថា ប្រទេសថៃ បានផ្អាកការកម្សាន្តនានា ក្នុងរយៈពេល៣០ថ្ងៃ ក្រោយពី ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ​ និងតម្រូវឲ្យប្រជាជនទូទាំងប្រទេស ស្លៀកពាក់ខ្មៅរយៈពេល១ឆ្នាំ ដើម្បីកាន់ទុក្ខ។
ប៉ុន្តែទើបតែបានជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់់ពីព្រះមហាក្សត្រថៃ ចូលទិវង្គត់ ស្ត្រីរកស៊ីផ្លូវភេទរាប់រយនាក់ បានឈរតម្រង់ជួរគ្នាពេញដងផ្លូវ ក្នុងសង្កាត់ភ្លើងពណ៌ក្រហម ដោយស្លៀកសំលៀកបំពាក់រ៉ូបខ្លីៗ ពណ៌ខ្មៅ ស្បែកជើងកវែង ស្បែកជើងកែងពណ៌ខ្មៅ ជាសញ្ញាក្នុងការសម្តែងការកាន់ទុក្ខ។
តំបន់ភ្លើងពណ៌ក្នុងទីក្រុងបាងកក ដែលធ្លាប់តែមានស្ត្រីរកស៊ីផ្លូវភេទ ស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ ពេលនេះប្រែក្លាយជាពណ៌ខ្មៅអស់ទៅហើយ បើទោះបីជាពេលនេះ តំបន់ភ្លើងពណ៌ខាងលើ បានបើកដំណើរការឡើងវិញក៏ដោយ។
ស្ត្រីរកស៊ីផ្លូវភេទម្នាក់ឈ្មោះ Lek អាយុ ២៦ឆ្នាំ បាននិយាយថា “វានៅតែស្ងាត់ដដែល ព្រោះគ្រប់គ្នាកំពុងក្រៀមក្រំ ដោយសារព្រះមហាក្សត្រទើបតែចូលទិវង្គត”។ នាងបន្តថា “ប៉ុន្តែយើងត្រូវតែបន្តធ្វើការ ដើម្បីរកប្រាក់ ព្រោះយើងមិនអាចធ្វើអ្វីបានទេក្រៅពីចេញទៅក្រៅហៅភ្ញៀវដើម្បីរកប្រាក់”។ ប្រហែលជា២សប្តាហ៍ទៀត ភ្ញៀវអាចនឹងមានច្រើនដូចមុនហើយ ដូច្នេះយើងនឹងអាចរកប្រាក់ សម្រាប់ប៉ះប៉ូវពេលវេលាដែលយើងមិនបានធ្វើការកន្លងមក។
ស្រ្តីម្នាក់ទៀតក៏បានថ្លែងដែរថា ពួកយើងស្រឡាញ់ព្រះមហាក្សត្រ និងប្រទេសរបស់យើង ហើយកងទ័ពបានយល់ពីបញ្ហារបស់យើងនេះ ដូច្នេះពួកគេបានអនុញ្ញាតឲ្យពួកយើងរកស៊ីឡើងវិញ។ នាងបន្តថា បារកម្សាន្តជាច្រើន បានបើកដំណើរការ ហើយស្ត្រីរកស៊ីផ្លូវភេទជាច្រើនក៏មានឡើងវិញដែរ ប៉ុន្តែពួកយើងបានស្លៀកពាក់ពណ៌ខ្មៅ ដើម្បីសម្តែងការកាន់ទុក្ខ។
គួរបញ្ជាក់ថា បារ និងក្លឹបកម្សាន្តជាច្រើន ក្នុងទីក្រុងបាងកក បានដំណើរការឡើងវិញ ប៉ុន្តែភ្លើងពណ៌មិនត្រូវភ្លឺខ្លាំងនោះទេ សំឡេងតន្ត្រីក៏ត្រូវចាក់តិចៗ ហើយការរាំច្រៀងកម្សាន្ត ត្រូវធ្វើឡើងនៅក្នុងបន្ទប់បិទទ្វារឲ្យជិត និងត្រូវបិទអាជីវកម្មនៅពាក់កណ្តាលយប់ម៉ោង១២ ដែលជាធម្មតាគឺបិទ នៅម៉ោង២ ឬ៣ទៀបភ្លឺ៕




Post a Comment

0 Comments