ក្រុមហ៊ុនបច្ចេកវិទ្យាស្លូវ៉ាគី ទទួលជោគជ័យក្នុងការសាកល្បងឡានហោះ (មានវីដេអូ)
ប្រាទីស្លាវ៉ា៖ ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសស្លូវ៉ាគីមួយ ដែលមានឈ្មោះថា KleinVision បានទទួលជោគជ័យក្នុងដំណើរធ្វើតេស្តសាកល្បងឡានហោះជាលើកដំបូងរបស់ខ្លួន ហើយក៏កំពុងសង្ឈឹមថាអាចនឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំ ២០២១ ខាងមុខដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាខាងលើ បានចែករំលែកខ្សែវីដេអូ ដែលបង្ហាញពីសមត្ថភាពហោះហើរនៃឡានហោះឈ្មោះថា AirCar ដែលត្រូវបានធ្វើឡើងនៅទីតាំងសាកល្បងមួយ ស្ថិតក្នុងអាកាសយានដ្ឋាន Piestany ប្រទេសស្លូវ៉ាគី កាលពីចុងខែតុលា។
គួរជម្រាបដែរថា AirCar គឺជាប្រភេទឡានហោះ ដែលមានស្លាបអាចបត់បែនបាន និងអាចហោះបានកម្ពស់ ៤៥៧ម៉ែត្រ ជាមួយនឹងរយៈចម្ងាយ ៩៩៧គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន KleinVision ក៏បាននឹងកំពុងសិក្សាពីដំណើរការផលិតយានយន្តប្រភេទផ្សេងទៀត ដែលអាចបើកនៅលើអាកាស ហើយអាចចុះចតនៅលើដីនិងលើទឹក៕
0 Comments