Ticker

6/recent/ticker-posts

Header Ads Widget

លេខាការពារជាតិអាមេរិកគំរាមទៅកាន់កូរ៉េខាងជើងថា “វាយប្រហារយប់នេះតែម្តង”


ដោយសារតែការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះធ្វើឲ្យ ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានប្រតិកម្មចំពោះទង្វើដ៏បំពានរបស់ ប្រទេសកូរ៉េខាងជើង។ នៅក្នុងកិច្ចប្រជុំរវាងប្រទេសទាំងបីលោកកាលពីថ្ងៃច័ន្ទកន្លងមកនេះ លោក Ashton Carter ដែលជាលេខាលិការការពារជាតិរបស់សហរដ្ឋអាមេរិកបានលើកឡើង នូវឃ្លាមួយដ៏គួរឲ្យចាប់អារម្មណ៍គឺលោកបាននិយាយពាក្យថា “វាយប្រហារក្នុងយប់នេះតែម្តង” អ្វីដែលលោកបាននិយាយនេះគឺសំដោទៅកាន់ប្រទេសកូរ៉េខាងជើង។ លោកបានបន្ថែមថា អ្វីដែលប្រទេសកូរ៉េខាងជើងកំពុងតែធ្វើនេះ គឺមិនមែនជាល្បែងនោះទេ ក៏ប៉ុន្តែវាជាការបំពាន។ ទោះបីជាយ៉ាងណាក៏ដោយពិភពលោកកំពុងតែព្រួយបារម្ភអំពីការផ្ទុះសង្គ្រាមកើតឡើង ដោយប្រទេសមហាអំណាចមួយចំនួនដូចជាចិន និងប្រទេសរុស្ស៊ីបានអំពាវនាវឲ្យភាគីទាំងអស់ រក្សាការអត់ធ្មត់ ហើយយកការសន្ទនាមកធ្វើជាដំណោះស្រាយវិញ៕

Post a Comment

0 Comments