ថ្ងៃសៅរ៏ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ០៩:២២ (24-09-2016 09:22)
ខេត្តឧត្តរមានជ័យ ៖ បុរសជាមន្ត្រីយោធាម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈមេឃភ្លៀងស្រិចៗគាត់ដើរចូលទៅក្នុងផ្ទះដើម្បីបើកភ្លើងអំពូលម៉ែត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី២២ កញ្ញា ២០១៦ ស្ថិតនៅក្នុងភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះឈ្មោះសាំង លាប អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះម៉ុប ចំរើន អាយុ៣៩ឆ្នាំ ជាមន្ត្រីយោធាបម្រើការនៅក្នុងអង្គភាពកង អនុ សេនាធំលេខ៤ នៃផ្នែកសឹករងស្រុកត្រពាំងប្រាសាទមានកូនចំនួន៣ (ស្រីម្នាក់) មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមស្ត្រីជាប្រពន្ធឱ្យដឹងថា នៅមុនពេលកើតហេតុប្តីគាត់នៅខាងក្រៅផ្ទះ ដោយពេលមេឃកំពុងភ្លៀងរលឹមៗនោះ ប្តីគាត់ដើរចូលមកក្នុងផ្ទះ និងបានលូកដៃទៅបិទកុងតាក់អំពូលភ្លើងសូឡា ហើយក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង។
លោកវសេនីយ៍ទោ ស៊ុន បូរ៉ាន់ មេបញ្ជាការផ្នែកសឹករងស្រុកត្រពាំងប្រាសាទ បានដឹកនាំពលរដ្ឋទាហាន ចុះទៅជួយរៀបចំធ្វើបុណ្យទៅតាមប្រពៃណី និងបានប្រមូលប្រាក់រៃអង្គាសបានថវិកាចំនួនជាង២លានរៀល យកទៅប្រគល់ដល់គ្រួសារសព ។







0 Comments