ថ្ងៃសៅរ៏ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ១៦:០៣ (24-09-2016 16:03)
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ពីកម្លាំងអាវុធហត្ថបានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃនេះ ធ្វើឱ្យទឹកជន់លិចគ្រប់ទីកន្លែង ដោយគិតមកដល់រសៀលថ្ងៃទី២៤ កញ្ញា នេះ ស្ថិតតាមអូរព្រំដែនទឹកហូរខ្លាំង ជាពិសេសត្រង់ចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ទឹកកំពុងជន់លិចខ្លាំង ដោយគេឃើញទឹកត្រឹមពាក់កណ្តាលរថយន្តហើយនៅថ្ងៃនេះ ។
សេចក្តីរាយការណ៍បន្តថា ទោះបីជាយ៉ាងណា គេឃើញមានម៉ូតូ រទេះរុញ និងរថយន្ត នៅអាចធ្វើដំណើរឆ្លងកាត់ចេញ-ចូលបាននៅឡើយទេ តែបើតាមមើលស្ថានភាព ប្រសិនបើនៅតែបន្តភ្លៀងរលឹមបែបនេះ អាជ្ញាធរអាចនឹងត្រូវប្រកាសអាសន្នហើយនៅយប់នេះ ព្រោះទឹកអាចជន់ឡើងខ្លាំង ។
0 Comments