Ticker

6/recent/ticker-posts

Header Ads Widget

ដេញចាប់រថយន្តដឹកឈើខុសច្បាប់ បែរជួបការចរាចរណ៍វត្ថុបុរាណខុសច្បាប់វិញ

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាកកាមេរី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-8316 សេរីឆ្នាំ១៩៩៣ ដោយសង្ស័យថា មានដឹកឈើខុសច្បាប់ ប៉ុន្តែអ្វីគួរភ្ញាក់ផ្អើលនោះ សមត្ថកិច្ចបានរកឃើញវត្ថុបុរាណ ដ៏ធំចំនួន២ដុំនៅក្នុងរថយន្តនោះ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលព័ត៌មានថា មានរថយន្តដូចភិនភាគខាងលើមានការដឹកបទល្មើសខុសច្បាប់ធ្វើដំណើរចេញពីស្រុកស្វាយលើចូលមកតាមផ្លូវម៉ាឡេ ត្រង់ចំណុច (ភ្នំតូច) ក្នុងស្រុកបន្ទាយស្រី ភ្លាមនោះសមត្ថកិច្ចក៏ធ្វើសកម្មភាពចេញស្ទាក់ចាប់ តែរថយន្តនោះមិនឈប់ ហើយបើកបន្តរត់គេចរហូតតាមផ្លូវ ភូមិត្បែងខាងលិច រួចអ្នកបើកបរនោះបានរត់គេចខ្លួនបាត់ស្រោលចោលរថយន្តតែម្តង។
ក្រោយឆែកឆេរ សមត្ថកិច្ចបានរកឃើញ ថ្មរាងកំពូប្រាសាទបុរាណ២ដុំមានសណ្ឋាន (លក្ខណៈជាកំពូលសីម៉ា) ប្រាសាទមានទំហំ ៤៥សង់ទីម៉ែត្រ គុណ ៣៨ សង់ទីម៉ែត្រ កំពស់ ៩០ សង់ទីម៉ែត្រ , ថង់យាមលោកសង្ឃ០១, ស្រោមបាតចំនួន០១ , វិក័យប័ត្រវីង០១សន្លឹក ដែលមានលេខអ្នកផ្ញើរ និងអ្នកទទួល។



Post a Comment

0 Comments