Ticker

6/recent/ticker-posts

Header Ads Widget

ឆន សុវណ្ណារាជ បំពាក់​​ក្រវិល​ពេជ្រ​រាប់​ពាន់​ដុល្លារ​ជូន​​អ្នក​ម្ដាយ​ ​រដូវ​បុណ្យ​ភ្ជុំ

ភ្នំពេញ: រដូវ​បុណ្យភ្ជុំ​បិណ្ឌ ក្រៅពី​ការ​ធ្វើ​ចង្ហាន់​ទយ្យ​ទាន​ទៅ​ប្រគេន​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​ដល់​បុព្វការី​ជន និង​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​នោះ តាម​ការ​ទូន្មាន​ប្រៀន​ប្រដៅ​ពី​ចាស់ទុំ គ្រប់​ជន​ទាំង​ឡាយ​ក៏​មិនគួរ​មើល​រំលង​មាតាបិតា​នៅ​មាន​ដង្ហើម​ដែរ។
«ធ្វើ​បុណ្យ​ទាន់ខែ​ភ្លឺ» ជា​សំណេរ​រំលេច​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​តារា​ចម្រៀង​ទ្រនំ​ហង្សមាស​​លោក ឆន សុវណ្ណារាជ ដែល​ភ្ជាប់​ជាមួយ​រូបថត​បំពាក់​ក្រវិល​ពេជ្រ​មួយ​គូ​​ជូន​អ្នកម្ដាយ។​
តារា​ចម្រៀង និង​ជា​ចៅក្រម​កម្មវិធី​ Cambodia Idol រដូវកាល​ទីពីរ​រូបនេះ​បាន​សរសេរ​ថា៖ «ធ្វើ​បុណ្យ​ទាន់​ខែភ្លឺ ជូន​ក្រវិល​មួយ​គូ​ដល់​អ្នក​មាន​គុណ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ សូម​ឲ្យ​អ្នក​ម្តាយ​មាន​សុខភាព​ល្អ ជា​អស់​ជំងឺ​ទាំង​ឡាយ តិច​ក្តី​ច្រើន​ក្តី​វា​មិន​សំខាន់ សំខាន់​ឲ្យ​តែ​បាន​ឃើញ​ស្នាម​ញញឹម​របស់​លោក​អ្នក​មាន​គុណ ហើយ​បាន​ឃើញ​លោក​សប្បាយ​ចិត្ត។ កុំ​ភ្លេច​ព្រះ​រស់នៅ​ផ្ទះ​ណា​បង​ប្អូន​ទាំង​អស់​គ្នា»។
តាម​រយៈវិបសាយ​របស់​ហាង​លក់​គ្រឿង​ពេជ្រ​នៅម្ដុំ​មហាវិថី​កម្ពុជាក្រោម ក្រវិលពេជ្រ​ដែល​តារា​ចម្រៀង​ ឆន សុវណ្ណារាជ ទិញ​ជូន​អ្នក​ម្ដាយ​នោះ​មាន​តម្លៃ​ប្រមាណ ​២៨០០​ ­­ដុល្លារ​អាមេរិក៕

Post a Comment

0 Comments