Ticker

6/recent/ticker-posts

Header Ads Widget

បានខ្លួនបានប្រាណ ហើយចង់ដោះដៃ! ខាងស្រីខឹងអូសកខាងប្រុស ឡើងសាលាសង្កាត់

រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានបាក់ចិត្តស្រលាញ់ប្រុសស្នេហ៍ រហូតហ៊ានលះបង់ព្រហ្មចារីជូនខាងប្រុស ហើយស្រលាញ់គ្នាអស់៥ឆ្នាំ តែចុងក្រោយខាងប្រុសព្រងើយកន្តើយ ចង់ដោះដៃ ទើបធ្វើឲ្យខាងស្រីខឹងទ្រាំមិនបាន ក៏ចាប់អូសកប្រុសស្នេហ៍ឡើងសាលាសង្កាត់ ដើម្បីដោះស្រាយមុខច្បាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបរិវេណសាលាសង្កាត់ចោមចៅ  ស្ថិតក្នុងសង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ខាងស្រីមានឈ្មោះ សាន់ ចាន់ដា អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ អូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកខាងប្រុសវិញមានឈ្មោះ ភឿន សិទ្ធ អាយុ២២ឆ្នាំ មុខរបរលក់គ្រួចអាំង ស្នាក់នៅម្តុំផ្សារអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសំដីរបស់នារីវ័យក្មេងនោះបានឲ្យ

ដឹងថា នាង និងប្រុសស្នេហ៍បានស្រលាញ់គ្នាអស់រយៈពេល៥ឆ្នាំហើយ ហើយខាងប្រុសសន្យាចូលស្តីដណ្តឹងនាង និងរៀបការតាមច្បាប់ទើបនាងហ៊ានដាច់ចិត្តលះបង់ព្រហ្មចារីជូនប្រុសស្នេហ៍នោះ ព្រោះយល់ថាមុននឹងក្រោយគង់តែ ក្លាយជាប្តីប្រពន្ធនឹងគ្នាដដែល។ ក្រោយរស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំ ខាងប្រុសចេះតែសន្យាខ្យល់ មិនឃើញចូលស្តីដណ្តឹងនាង ហើយមួយខែចុងក្រោយនេះ ខាងប្រុសនោះហាក់ប្រងើយកន្តើយចង់ដោះដៃចោលនាង ហើយគេចពីនាងរហូតមិនឲ្យនាងតាមរកឃើញ។
ក្រោយពេលខាងប្រុសចាប់ផ្តើមដោះដៃ ខាងស្រីបានប្រាប់រឿងនេះដល់សាច់ញាតិ ហើយក៏បានលើកគ្នាតាមរកខាងប្រុសរហូតប្រទះឃើញ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា នៅម្តុំផ្សារ អូរដឹម ក៏បានប្រទាញប្រទង់គ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្មានតែជារឿងចោរកម្ម។ ក្រោយប្រទាញប្រទង់ និងឈ្លោះប្រកែកគ្នារួចមកភាគីខាងស្រី បានចាប់អូសក ខាងប្រុសចូលទៅក្នុងសាលាសង្កាត់ ដើម្បីឱ្យអាជ្ញាធរជួយរកដំណោះស្រាយតែម្តង៕

Post a Comment

0 Comments