Ticker

6/recent/ticker-posts

Header Ads Widget

អាមេរិកគម្រាមកំហែងសន្តិសុខជាតិរុស្ស៊ី

អាមេរិកកំពុងបង្កើនសកម្មភាពប្រទូស្តរាយចំពោះរុស្ស៊ី ក្នុងការបង្ហាញទង្វើឈ្លានពានរបស់អាមេរិក ដែលគម្រាមកំហែងសន្តិសុខជាតិរបស់ប្រទេសរុស្ស៊ី។
         លោក ស័រហ្គេយ ឡារ៉ូស រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីនៅថ្ងៃអាទិត្យ ទី៩ ខែតុលាថាទំនាក់ទំនងកាន់តែអាក្រក់ជាមួយទីក្រុងវ៉ាស៊ីនតោននេះ បានស្តីបន្ទោសរដ្ឋបាលលោក អូបាម៉ា ចំពោះអ្វីដែលលោកបានពិពណ៌នាថាជាការធ្វើឲ្យកាន់តែយ៉ាប់ យើនឡើងក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី ដ៍គួរឲ្យភ័យខ្លាច។
         លោក ឡារ៉ូស បានបញ្ជាក់ថា«វាមិនមែនត្រឹមតែការខ្លាចជាតិរុស្ស៊ីដែលបំភ្លៃវោហារសាស្ត្រប៉ុណ្ណោះទេ ថែមទាំងទង្វើឈ្លានពានធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ និងបង្កការគម្រាមកំហែងដល់សន្តិសុខរបស់យើង»។
         ទំនាក់ទំនងអាមេរិក-រុស្ស៊ីកាន់តែអាក្រក់នេះ បានតម្រង់ទៅលើបញ្ហានានាកើតចេញពីប្រទេសស៊ីរីដល់ប្រទេសអ៊ុយក្រែន។
លោក ឡារ៉ូស បាននិយាយពីបញ្ជីយ៉ាងវែងស្តីពីការឈឺចាប់របស់រុស្ស៊ីប្រឆាំងអាមេរិកចំពោះការមិនជឿទុកចិត្តគ្នា ដែលជាវិធីដ៍គ្រោះថ្នាក់ និងមិនអាចព្យាករណ៍បាន ជាងសង្គ្រាមត្រជាក់ទៅទៀត។
         លោក ឡារ៉ូ បានរអ៊ូរទ្រាំថាអង្គការណាតូបានបង្កើតរចនាសម្ព័ន្ធយោធានៅជាប់ព្រំដែនរុស្ស៊ី និងបានរិៈគន់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងតួនាទីរបស់ទីក្រុងម៉ូស្គូនៅវិបត្តិអ៊ុយក្រែន និងស៊ីរី។
         រុស្ស៊ីបានបញ្ជូនមីស៊ីលធុន Iskander-M បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ទៅកាន់តំបន់ព្រំ ដែនជាប់ជាមួយអឺរ៉ុបខាងកើត។
         រុស្ស៊ីបានផ្អាកសន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយអាមេរិកកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអមិត្តរបស់អាមេរិក និងការផ្លាស់ប្តូរកាលៈទេសៈដ៍សំខាន់។

Post a Comment

0 Comments