បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការតំឡើងប្រព័ន្ធការពារ THAADនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ការពារក្នុងការវាយប្រហារពីសំណាក់ប្រទេសកូរ៉េខាងជើង សហរដ្ឋអាមេរិកក៏បានបញ្ជូនសព្វាវុធមួយចំនួនផងដែរទៅកាន់ប្រទេសមួយនេះ។ ដោយឡែកចំពោះទង្វើររបស់សហរដ្ឋអាមេរិកទាំងអស់នេះត្រូវបានទទួលការរិះគន់ពីសំណាក់ប្រទេសចិន ដោយប្រទេសចិនបានថ្លែងថា “ការដាក់ប្រព័ន្ធការពារ THAAD នេះគឺសម្រាប់តែការពារមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ តែវាមិនបានដាក់សម្រាប់ការពារប្រជាជនកូរ៉េខាងត្បូងនោះទេ”។ យ៉ាងណាមិញលោក Viktor Gao ដែលជាអ្នកការទូតរបស់ប្រទេសចិនបានថ្លែងបន្ថែមដោយប្រៀបថា “ការដែលសហរដ្ឋអាមេរិកបញ្ជូនសព្វាវុធទៅក្នុងឧបទ្វិបកូរ៉េ គឺមិនខុសអ្វីពីការបញ្ជូនសាំងទៅក្នុងភ្លើងដែលកំពុងតែឆេះនោះទេ”។ បញ្ជាក់ថាភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរកាន់តែកើតមានខ្លាំងឡើងៗ ស្របពេលដែលប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការត្រៀមខ្លួនចំពោះការវាយប្រហារពីសំណាក់កូរ៉េខាងជើង៕




0 Comments