Ticker

6/recent/ticker-posts

Header Ads Widget

ជនជាតិ​កូរ៉េខាងត្បូង​៣​នាក់​ ត្រូវបាន​រកឃើញ​បាញ់​ស្លាប់​នៅ​ហ្វីលីពីន​

ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៣ខែតុលាថា សាកសពជនជាតិកូរ៉េខាងត្បូងចំនួន៣នាក់ ដោយមានស្នាមរបួសដោយគ្រាប់កាំភ្លើងត្រង់ក្បាលនោះ ត្រូវបានរកឃើញនៅហ្វីលីពីន  ដែលជាការសម្លាប់ជាបន្តបន្ទាប់ចុង ក្រោយបំផុតលើជនជាតិកូរ៉េខាងត្បូងក្នុងប្រទេសនេះ។
លោករ៉ូឌ្រីហ្គោ ឌូធឺតេ ប្រធានាធិបតីហ្វីលីពីន បានដឹកនាំធ្វើសង្គ្រាមប្រឆាំងឧក្រិដ្ឋជន ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីថ្ងៃទី៣០ខែមិថុនាមកនោះ  មនុស្សជាង៣.៦០០នាក់ បានស្លាប់ក្នុងប្រតិបត្តិការប៉ូលីសប្រឆាំងការជួញដូរគ្រឿងញៀន។
សាកសពជនជាតិកូរ៉េខាងត្បូងទាំងនេះគឺមានបុរស២នាក់និងស្ត្រីម្នាក់ដែលមានស្នាបរបួសត្រង់ក្បាលទាំងនេះ ត្រូវបានរកឃើញនៅទីក្រុងBacolod ខាងក្រៅក្រុង ម៉ានីល កាលពីថ្ងៃអង្គារ។ នេះបើយោងតាមមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង។
មន្ត្រីម្នាក់បាននិយាយថា មូលហេតុឬជនសង្ស័យក្នុងករណីនេះ មិនទាន់បានដឹកឬស្គាល់អត្តសញ្ញាណនៅឡើយទេ។ករណីនេះ បាននាំមានជនជាតិកូរ៉េខាងត្បូងដែលត្រូវបានរកឃើញស្លាប់សរុបចំនួន៦នាក់នៅឆ្នាំនេះ នៅហ្វីលីពីន។

Post a Comment

0 Comments