អាមេរិក និងរុស្ស៊ី បានប្រកាសធ្វើការចរចាស្តីពីវិបត្តិស៊ីរីឡើងវិញ បន្ទាប់ពីអាមេរិកបានប្រកាសផ្អាកចរចាជាមួយរុស្ស៊ីរយៈពេល៩ថ្ងៃ ក្រោយការបរាជ័យនៃបទឈប់បាញ់ដែលបានផ្តើមគំនិតដោយប្រទេសទាំងពីរ។ លោក ស័រហ្គេយ ឡារ៉ូស រដ្ឋមន្រ្តីការបរទេសរុស្ស៊ី នឹងជួបជាមួយលោក ចន ឃឺរី រដ្ឋមន្ត្រីការបរទេសអាមេរិក និងមហាអំណាចតំបន់សំខាន់ៗក្នុងប្រទេសស្វីសហ្សឺឡេន នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា។ មហាអំណាចតំបន់ រួមមានប្រទេសអ៊ីរ៉ង់ ទួរគី និងអារ៉ាប់ប៊ី សាអូឌីត។ ការប្រកាសចរចានេះបានកើតឡើង បន្ទាប់ពីកាទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរលើទីក្រុងអាឡេប៉ូ និងបានសម្លាប់មនុស្សរាប់រយនាក់។
ក្រសួងការបរទេសអាមេរិក បាននិយាយថាលោក ឃឺរី នឹងពិភាក្សាបញ្ចប់វិបត្តិស៊ីរី ដោយបញ្ឈប់អំពើហិង្សា និងដំណើរការចែកជំនួយមនុស្សធម៌។
អង្គការសហប្រជាជាតិបានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សា ដើម្បីអនុញ្ញាតយកជំនួយទៅចែកជូនជនស៊ីវិលដែលកំពុងទទួលរងគ្រោះក្នុងសង្គ្រាម។
កងទ័ពរុស្ស៊ី និងស៊ីរី បានធវាយប្រហារយ៉ាងខ្លាំងពីគ្រប់ទីកន្លែង ដើម្បីដណ្តើមការគ្រប់គ្រងទីក្រុងអាឡេប៉ូ ឡើងវិញកាលពីខែមុន។
0 Comments