ស្ថានីយបោះឆ្នោតជាច្រើនបានបិទ ខណៈប៉ូលិសកំពុងតាមប្រមាញ់ជនដៃដល់ បន្ទាប់ពីបានបាញ់សម្លាប់មនុស្សម្នាក់ និងបង្កឲ្យមនុស្ស ៣នាក់ផ្សេងទៀតរងរបួស នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
លោកអធិការនៃទីក្រុង Los Angeles ឈ្មោះ Gustavo Medina បាននិយាយថា មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារ កាលពីថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ជនរងគ្រោះ ២នាក់ ត្រូវបានដឹកតាមយន្តហោះ ទៅកាន់មន្ទីរពេទ្យ។ ប៉ូលិសបានឲ្យដឹងទៀតថា ការបាញ់ប្រហារនោះបានចាប់ផ្ដើម នៅវេលាម៉ោង ២ និង ០២នាទីល្ងាច (ត្រូវនឹងម៉ោង ៥ និង ០២នាទីព្រឹក ថ្ងៃទី០៩ នៅកម្ពុជា)។
ប៉ូលិសនៃទីក្រុង Azusa បាននិយាយថា មិនទាន់មានការឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ហើយបានណែនាំពលរដ្ឋ ឲ្យស្ថិតនៅក្នុងផ្ទះ រហូតដល់មានការជូនដំណឹងបន្ថែម។ ប៉ូលិសបានបន្ថែមទៀតថា ជន សង្ស័យថែមទាំងបានបាញ់ប្រហារ យ៉ាងហោចណាស់ ចំនួន ២០គ្រាប់ ទៅលើក្រុមមន្ត្រីប៉ូលិស នៅកន្លែងកើតហេតុទៀតផង ប៉ុន្តែបាញ់មិនត្រូវ៕
0 Comments