រាជធានីភ្នំពេញ៖ ពិតជារន្ធត់ណាស់ទាំងព្រឹកតែម្តង !!!! បុរសម្នាក់បានស្លាប់ក្នុងស្ថានភាពគួរឲ្យរន្ធត់នៅក្នុង ភ្នក់ភ្លើង ដោយគេជិះម៉ូតូដឹកសាំង ហើយមកបុកជាមួយនឹង រថយន្តឡិចសុីស មួយគ្រឿង ដែលកំពុង ចតចោលនៅចិញ្ចើមផ្លូវ ក៏បង្កឲ្យកើតជាអណ្ដាតភ្លើងឆាបឆេះនិង គាប់ជាប់ជាម៉ូតូ ឆេះស្លាប់គួរឲ្យ រន្ធត់នៅចំណុច ផ្លូវលេខ ៣៣៧ ស្ថិតនៅក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង ៩ ព្រឹកថ្ងៃទី ២៤ ខែមករាឆ្នាំ ២០១៩ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា គេបានឃើញ បុរសម្នាក់ជិះម៉ូតូដឹកសាំង មួយគ្រឿងបានជិះយ៉ាងលឿន ក៏បានជ្រុល មកបុកជាមួយនឹងរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស ដែលកំពុង ចតនៅលើចិញ្ចើមផ្លូវបណ្ដាលអោយកើតជាផ្កាភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅនិងបណ្តាលឲ្យបុរសម្នាក់ ជិះម៉ូតូដឹកសាំងនោះ ក៏បានកៀបជាប់នៅនឹង កន្លែងកើតហេតុ ត្រូវភ្លើងឆេះស្លាប់គួរឲ្យរន្ធត់តែម្ដង ។ ប្រភពបានបន្តថា ភ្លើងបានរាលដាលដល់ខ្សែភ្លើងដែលនៅជិតនោះបណ្ដាលឱ្យបែកផ្កាភ្លើង ផ្អើលអស់រថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ហើយ
បងប្អូនប្រជាពលរដ្ឋនៅកន្លែង កើតហេតុ បាននាំគ្នា ទាញ យកធុងពន្លត់អគ្គីភ័យ មកជួយពន្លត់ដែល តែដោយសារតែការឆាបឆេះ ខ្លាំងពេកមិនអាចគ្រប់គ្រងអោយភ្លើងនោះ រលត់បានឡើយ ។
ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង និងហើយបង្កឱ្យកើតជាអគ្គីភ័យនេះបានឆក់យកអាយុជីវិត បុរសអ្នកជិះម៉ូតូដឹកសាំង បណ្ដាលឲ្យស្លាប់នៅក្នុងភ្នក់ភ្លើង គួរឲ្យអាណោចអធ័មនេះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ហើយសមត្ថកិច្ចកំពុងតែព្យាយាមទំនាក់ទំនង រកក្រុមគ្រួសារក៏ដូចជាធ្វើការសាកសួរទិដ្ឋភាពនិងប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យច្បាស់ផងដែរជុំវិញករណីដែលបានកើតឡើងនេះ ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យទៅដូចជាយប់សក់បុរសដែលជួបគ្រោះថ្នាក់ចរាចរណ៍ឆេះស្លាប់ក្នុងភ្នក់ភ្លើងនេះយកទៅតំកល់ទុកនៅឯវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិនិងគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកឯ ម៉ូតូដែលដឹកសាំងត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនិងរថយន្តដែល lexus ដែលចតចោលនៅចិញ្ចើមផ្លូវត្រូវបានភ្លើងឆាបឆេះខូចខាតអស់កំណាត់សមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុនៅកន្លែងកើតហេតុដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ ៕


0 Comments